ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងលើកទិសដៅបន្ត
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អាជ្ញាធរក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីនេះប្រារពធ្វើឡើងនៅសហសាលប្រាសាទតាមាន់ធំ សាលាខេត្តឧត្តរមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ
ពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


សន្តិសុខសង្គម
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ចុះផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន។
បេសកកម្មកម្រិតតំបន់នាព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុត ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃលើការគោរព និងការអនុវត្តវិធានការទាំងឡាយ ដែលមានចែងនៅក្នុងសេចក្តីប្រកាសរួម បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានប្រកាសចូលជាធរមានរវាងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ។
ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភានៃព្រះ ពុទ្ធសាសនា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៦នេះ។


សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារវីរកងទ័ពជួរមុខ ៣០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា។
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ


ពាណិជ្ជកម្ម
អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះអប់រំណែនាំអាជីវករផ្សារសំរោង ឱ្យបញ្ឈប់ការលក់ទំនិញហួសកាលកំណត់ និងអំពាវនាវកុំឱ្យនាំចូលផលិតផលថៃខុសច្បាប់តាមច្រកដីគោក។
ឧត្តរមានជ័យ៖ ដើម្បីពង្រឹងសុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ហោ ជិនវីរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចម្រុះ រួមមានថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ចុះជួបសំណេះសំណាល ពិនិត្យ និងអប់រំណែនាំដោយផ្ទាល់ដល់បងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មលក់ដូរ នៅក្នុងផ្សារសំរោង។


ពាណិជ្ជកម្ម
អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះអប់រំណែនាំអាជីវករផ្សារបន្ទាយអំពិល ឱ្យបញ្ឈប់ការលក់ទំនិញថៃហួសកាលកំណត់ និងអំពាវនាវដល់អាជីវក បញ្ឈបនាំយកផលិតផល ថៃដែលនាំចូលតាមច្រកដីគោក មកលក់ និងចែកចាយបន្តទៀត ដើម្បីការពារសុខភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិ
(ឧត្តរមានជ័យ)៖ ដើម្បីពង្រឹងសុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ហោ ជិនវីរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចម្រុះ រួមមានថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ចុះជួបសំណេះសំណាល ពិនិត្យ និងអប់រំណែនាំដោយផ្ទាល់ដល់បងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មលក់ដូរ នៅក្នុងផ្សារបន្ទាយអំពិល។ សកម្មភាពចុះត្រួតពិនិត្យ និងផ្សព្វផ្សាយនាឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងជម្រុញ និងដាស់តឿនដល់អាជីវករទាំងអស់ ឱ្យចូលរួមបញ្ចប់ការប្រើប្រាស់ ក៏ដូចជាការដាក់តាំងលក់នូវរាល់ទំនិញ និងផលិតផលនានាដែលនាំចូលពីប្រទេសថៃដែលខុសច្បាប់ ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ ប្រចាំខែ
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំសាមញ្ញលើកទី២៥នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាន ព្រមទាំងលើកទិសដៅការងារបន្តដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ របៀបវារៈសំខាន់ៗដែលត្រូវបានលើកយកមកពិភាក្សា និងអនុម័ត រួមមាន៖


សេចក្តីប្រកាសព័ត៌មាន
សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បពិត្រសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
សារថ្វាយព្រះពរបស់រដ្ឋបាលខេត្ត ឧត្តរមានជ័យ ថ្វាយ៊ព្រះពរ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ប្រជានុរាស្ត្រទូទាំងខេត្តឧត្តរមានជ័យ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងបារមី ព្រះមហាស្វេតច្ឆត្រថ្វាយព្រះរាជសព្ទសាធុការ និងព្រះរាជកុសលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូម សម្តេចព្រះមហាក្សត្រី ទ្រង់ប្រកបដោយព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ និង សុភមង្គល ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើង សម្បូរសប្បាយ រុងរឿង និងមាតុភូមិអង្គរដ៏បវរថ្លៃថ្លា និងប្រជានុរាស្ត្រ ខ្មែរគ្រប់រូបតរៀងទៅ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។


អប់រំ និងកីឡា
ក្រុមភ្លេងកាយរឹទ្ធិខេត្តឧត្តរមានជ័យ ធ្វើការសម្តែងបង្ហាញសមត្ថភាព ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងថ្នាក់ជាតិ លើកទី៣ នាពេលខាងមុខ។
ក្រុមភ្លេងកាយរឹទ្ធិខេត្តឧត្តរមានជ័យ បានរៀបចំការសម្តែងបង្ហាញសមត្ថភាព និងត្រៀមលក្ខណៈយ៉ាងសកម្ម ក្នុងគោលបំណងត្រៀមខ្លួនចូលរួមប្រឡងប្រកួតប្រជែងថ្នាក់ជាតិ នាថ្ងៃខាងមុខ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តសៀមរាប និងឧត្តរមានជ័យ ចេញផ្សាយ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តកំពង់ធំ
(AKP កំពង់ធំ) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចូលរួមជាគណអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍
ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។

