ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ពាណិជ្ជកម្ម
អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះអប់រំណែនាំអាជីវករផ្សារសំរោង ឱ្យបញ្ឈប់ការលក់ទំនិញហួសកាលកំណត់ និងអំពាវនាវកុំឱ្យនាំចូលផលិតផលថៃខុសច្បាប់តាមច្រកដីគោក។
ឧត្តរមានជ័យ៖ ដើម្បីពង្រឹងសុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ហោ ជិនវីរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចម្រុះ រួមមានថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ចុះជួបសំណេះសំណាល ពិនិត្យ និងអប់រំណែនាំដោយផ្ទាល់ដល់បងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មលក់ដូរ នៅក្នុងផ្សារសំរោង។


