ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យសភាពការណ៍ទូទៅជុំវិញដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ តាមភូមិ ឃុំ សង្កាត់
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃអំពីសភាពការណ៍ទូទៅនៃការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមមូលដ្ឋាននានាក្នុងខេត្ត ព្រមទាំងស្តាប់របាយការណ៍ពីលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងការលំបាកមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលអនុវត្តការងារ ដើម្បីរួមគ្នារកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងសុន្ទរកថាស្ដីពីទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ នៅក្នុងពិធីអបអរសាទរដែលរៀបចំឡើងដោយរដ្ឋបាលខេត្តឧត្តរមានជ័យ នៅក្នុងឱកាសនោះ អភិបាលខេត្តបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចងចាំព្រះរាជស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ដែលបានទាមទារឯករាជ្យពេញលេញពីបារាំងនៅឆ្នាំ១៩៥៣។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តឧត្តរមានជ័យ ជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធា ដើម្បីបំពេញបេសកកម្មការពារជាតិ និងមាតុភូមិ
ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះយុវជនស្ម័គ្រចិត្តទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ដ៏មានតម្លៃរបស់យុវជន ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការចូលរួមការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូនជាតិមាតុភូមិ។


សកម្មភាពអាជ្ញាធរ
មន្ទីរអបរំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧
ឯកឧត្ដម ស៊ីប្រា សិទ្ធប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងចែករង្វាន់ លិខិតសរសើរ វត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ ។


សកម្មភាពអាជ្ញាធរ
ពលរដ្ឋនៅឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន ៧ ភូមិ អាជ្ញាធរផ្ដល់បណ្ណកម្មសិទ្ធិ ប្រើប្រាស់ស្របច្បាប់ ជាង ១២៩០៨ បណ្ណ ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា បណ្ណ័កម្មសិទ្ធិដីធ្លី ដែលផ្តល់ជូនបងប្អូននាថ្ងៃនេះ ជាក្រដាសសម្គាល់ផ្លូវការ ភស្តុតាងរឹងមាំបំផុត វាជួយលុបបំបាត់ក្តីបារម្ភរឿង ទន្រ្ទាន ការរំលោភបំពានឬ វិវាទដីធ្លីផ្សេងៗ នៅក្នុងសហគមន៍ ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តឧត្តរមានជ័យ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនកងកម្លាំងប្រចាំទិស និងក្រុមការងារបោសសម្អាតមីន។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវការយកចិត្តទុកដាក់ និងការគាំទ្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះកងកម្លាំង និងក្រុមការងារដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ជាពិសេសការចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីប្រកាសបើកការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
យោងតាមរបៀបវារៈនៃកិច្ចប្រជុំ យុទ្ធនាការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុនាពេលនេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នៅតាមបណ្តាស្ថាប័ន និងអង្គភាពថវិកាជុំវិញខេត្ត។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ បានកាន់បិណ្ឌ(វេនទី៣) ក្នុងវត្តសាមគ្គីមានជ័យដំរីផុស (ហៅវត្តដីថ្មី) ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ។
នៅក្នុងឱកាសនោះក៏មានការអុជទៀនធូបប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីលរម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញ្ញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក និងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលក្នុងវិស័យសាធារណៈ នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គង់ កន្ធារឹទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាធារណៈក្រោមឱវាទរដ្ឋបាលខេត្តឧត្តរមានជ័យ។


សកម្មភាពអាជ្ញាធរ
ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហោ ជិនវីរៈយុទ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាធិបតីក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» និងមានការ អញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំក្រុមការងារទទួលស្វាគមន៍ប្រតិភូក្រសួងរៀបចំដែនដី ដើម្បីពិភាក្សាការងារគ្រប់គ្រងដីរដ្ឋ និងការកាត់ឆ្កៀលដីអតីតអនុក្រឹត្យលេខ ២៤៥
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅ សាលប្រាសាទតាក្របី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងការរៀបចំដីរដ្ឋនៅក្នុងភូមិសាស្ត្រខេត្ត។


សកម្មភាពអាជ្ញាធរ
វេទិកាសន្ទនា ស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ប្រារព្ធឡើងនៅខេត្តឧត្តរមានជ័យ
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមានការចូលរួមពី លោក ហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការ តំណាងអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា។


សកម្មភាពអាជ្ញាធរ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បើកកិច្ចប្រជុំរៀបចំផែនការ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំពិភាក្សា និងរៀបចំផែនការសកម្មភាពស្តីពី «ការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦» ដើម្បីធានាឱ្យដំណើរការនៃការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានការបំភិតបំភ័យ និងមានបរិយាកាសនយោបាយល្អប្រសើរ។ ស្ថិតនៅសាលប្រជុំរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តឧត្តរមានជ័យ។

