
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ចុះផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន។
បេសកកម្មកម្រិតតំបន់នាព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុត ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃលើការគោរព និងការអនុវត្តវិធានការទាំងឡាយ ដែលមានចែងនៅក្នុងសេចក្តីប្រកាសរួម បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានប្រកាសចូលជាធរមានរវាងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។











