ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់
ពិធីនេះប្រព្រឹត្តទៅនៅសហសាលប្រាសាទតាមាន់ធំ នៃសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំក្រុមការងារទទួលស្វាគមន៍ប្រតិភូក្រសួងរៀបចំដែនដី ដើម្បីពិភាក្សាការងារគ្រប់គ្រងដីរដ្ឋ និងការកាត់ឆ្កៀលដីអតីតអនុក្រឹត្យលេខ ២៤៥
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅ សាលប្រាសាទតាក្របី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងការរៀបចំដីរដ្ឋនៅក្នុងភូមិសាស្ត្រខេត្ត។


សេចក្តីជូនដំណឹង
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ។
សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


សកម្មភាពអាជ្ញាធរ
វេទិកាសន្ទនា ស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ប្រារព្ធឡើងនៅខេត្តឧត្តរមានជ័យ
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមានការចូលរួមពី លោក ហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការ តំណាងអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា។


សកម្មភាពអាជ្ញាធរ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បើកកិច្ចប្រជុំរៀបចំផែនការ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំពិភាក្សា និងរៀបចំផែនការសកម្មភាពស្តីពី «ការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦» ដើម្បីធានាឱ្យដំណើរការនៃការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានការបំភិតបំភ័យ និងមានបរិយាកាសនយោបាយល្អប្រសើរ។ ស្ថិតនៅសាលប្រជុំរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តឧត្តរមានជ័យ។


សុខាភិបាល
មណ្ឌលសុខភាពស្រះកែវ បានពង្រឹងគុណភាពសេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងជំរំភៀសសឹក
មណ្ឌលសុខភាពស្រះកែវ បានពង្រឹងគុណភាពសេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងជំរំភៀសសឹក


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤
កិច្ចប្រជុំបានពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈសំខាន់រួមមាន៖
ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី០៤, ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦របស់រដ្ឋបាលខេត្ត, ធ្វើសេចក្តីរាយការណ៍អំពីបញ្ហាប្រឈបនានារបស់គណៈកម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤, ពិនិត្យ និងអនុម័ត តារាងបែងចែក និងបើកផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តីបុគ្គលិកនៃរដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់ខែសីហាឆ្នាំ២០២៦, ពិនិត្យ និងអនុម័តយក សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់កាលបរិចេ្ឆទនៃការរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យឆ្នាំទី៣អាណត្តិទី៤។


សុខាភិបាល
មណ្ឌលសុខភាពសំរោង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់សេវាថែទាំសុខភាពស្រ្តីអំឡុងពេលមានផ្ទៃពោះ
មណ្ឌលសុខភាពសំរោង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់សេវាថែទាំសុខភាពស្រ្តីអំឡុងពេលមានផ្ទៃពោះ ដែលមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។


សុខាភិបាល
បទសម្ភាស ស្ដីពី "ការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ មណ្ឌលសុខភាពសំរោង លើសុខភាពស្ត្រីមានផ្ទៃពោះ"។
បទសម្ភាស ស្ដីពី "ការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ មណ្ឌលសុខភាពសំរោង លើសុខភាពស្ត្រីមានផ្ទៃពោះ"។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តឧត្តរមានជ័យផ្តល់ប័ណ្ណកម្មសិទ្ធិ ចំនួន ៦០០០បណ្ណ័ ជូនប្រជាពលរដ្ឋចំនួន១១ ភូមិ ស្ថិតនៅក្នុង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
អាជ្ញាធរខេត្តឧត្តរមានជ័យបានធ្វើពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅបរិវេណ ភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្រោមអធិបតីភាពឯកឧត្តម មាន ចានយ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងមានអ្នក ចូលរួម អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាង ១០៧០ នាក់ ។


សកម្មភាពថ្នាក់ដឹកនាំ
ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យស្ថានភាពកម្ពស់ទឹកហក់ឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯ
កឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកនៅអាងតាម៉ុក និងស្ពានទួលប្រាសាទ ដែលស្ថិតនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តឧត្តរមានជ័យ។
សាលាខេត្តឧត្តរមានជ័យ មានរៀបចំប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តឧត្តរមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពង្រឹងគុណភាពវិស័យព័ត៌មាន និងការបំភ្លឺទាន់ហេតុការណ៍របស់ក្រុមការងារប្រតិកម្មរហ័ស
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំការងារព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ លើកកម្ពស់គុណភាពវិស័យព័ត៌មាន និងឆ្លើយតបបំភ្លឺទាន់ពេលវេលាចំពោះព័ត៌មានមិនពិត ក្រោមអធិបតីភាព លោក ម៉េត មាសភក្តី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត។

