ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
ពិធីប្រកាសតួនាទីមន្ត្រីរាជការ និងការពង្រឹងវិន័យរដ្ឋបាល នៅក្នុងខេត្តឧត្តរមានជ័យ
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រកាសតួនាទីមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពជុំវិញខេត្ត ព្រមទាំងកិច្ចប្រជុំពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិល។


សកម្មភាពអាជ្ញាធរ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអូរស្មាច់
ក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយលោកហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមមាន ចាន់យ៉ាដាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅមាត់ច្រកទ្វាព្រំដែនអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យដែលរងការខូចខាតយ៉ាងដំណំបំផុតដោយសារការវាយប្រហារពីសំណាក់យោធាថៃកន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលអំណោយ និងថវិការបស់ក្រុមហ៊ុន ឆេមពានគ្រុប (Champion Group) ដើម្បីឧបត្ថម្ភជូនវីរកងទ័ពឈរជើងជួរមុខ ចំនួន ០៥ អង្គភាព
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយ និងថវិកាដ៏ថ្លៃថ្លា ពីក្រុមហ៊ុន ឆេមពានគ្រុប (Champion Group) ដែលនាំយកមកប្រគល់ដោយផ្ទាល់ពី លោកជំទាវអ្នកឧកញ៉ា សុខ សុភាព ប្រធានក្រុមហ៊ុន និងឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងដើម្បីនាំយកទៅឧបត្ថម្ភបន្តជូនដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅជួរមុខ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ចំនួន ០៥ អង្គភាព។

