
រដ្ឋបាលក្រុងស្ទឹងត្រែង ផ្តល់ប្រាក់លើកទឹកចិត្តដល់កម្មករអនាម័យ ដែលខិតខំបំពេញការងារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោក លី មីណា អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ប្រមូល សំអាត អនាម័យ និងបរិស្ថានក្រុងស្ទឹងត្រែង ក្នុងឱកាសដែលបងប្អូនមកទទួលប្រាក់លើកទឹកចិត្ត សម្រាប់ការខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ។











