
ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជិត ២ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ កើនឡើង ៥% បើធៀបនឹងឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋចំនួនសរុប ១៩,៧៥៧នាក់ ដែលបានធ្វើដំណើរទៅទស្សនាកម្សាន្តតាមតំបន់ទេសចរណ៍ រមណីយដ្ឋាននានា និងបណ្តាវត្តអារាមក្នុងខេត្ត។











