
ខេត្តស្ទឹងត្រែង ត្រៀមរួចរាល់សម្រាប់ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ នៅព្រឹកស្អែកនេះ
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន រួមជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរដែនដីស្រុកបុរីអូរស្វាយសែនជ័យ ចុះពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៅស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ។











