
ឯកឧត្តម សរ សុពុត្រា ចុះសួរសុខទុក្ខកម្លាំងចម្រុះដែលកំពុងឈរជើងការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលកំពុងបំពេញភារកិច្ចឈរជើងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមគោលដៅចំនួន៧ ក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់។











