
សាលាអប់រំភាសាពន្លឺវិជ្ជា ខេត្តស្ទឹងត្រែង រៀបចំអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាអ្នកបំភ្លឺផ្លូវចំណេះដឹង និងកសាងអនាគត»
ស្ទឹងត្រែង៖ សាលាអប់រំភាសាពន្លឺវិជ្ជា ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាអ្នកបំភ្លឺផ្លូវចំណេះដឹង និងកសាងអនាគត» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងគុណតម្លៃរបស់គ្រូបង្រៀនក្នុងការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងលើកទឹកចិត្តឱ្យគ្រូបង្រៀនបន្តបំពេញតួនាទីជាអ្នកផ្ទេរចំណេះដឹង គុណធម៌ និងជំនាញដល់សិស្ស ដើម្បីរួមចំណែកកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជន និងសង្គមជាតិ។











