ទិដ្ឋភាពរួមរបស់ថ្នាក់ដឹកនាំ ខេត្តឧត្តរមានជ័យ ក្នុងការបើកហឹប កាត់វិញ្ញាសាប្រលងសញ្ញាបត្រទុតិយភូមិ ទាំង០៣ មណ្ឌល សម័យប្រលង ១០ សីហា ឆ្នាំ២០២៦។
ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តឧត្តរមានជ័យ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចូលរួមក្នុងពិធីបើកហុបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ក្រោមអធិបតី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត នៅតាមមណ្ឌលប្រឡងទាំង ០៣ ក្នុងខេត្ត រួមមាន មណ្ឌលវិទ្យាល័យតេជោសែនសំរោង ,មណ្ឌលវិទ្យាហ៊ុនសែនឧត្តរមានជ័យ(២មណ្ឌល) មានបន្ទប់សរុប ៧១បន្ទប់ សិស្សដែលបានចុះឈ្មោះប្រលង១៧៤១ នាក់ ស្រី៧៩៩ នាក់។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ អានបន្ត