
ឯកឧត្តម ស្វាយ ស៊ីថា ការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មាននិងសាធារណមតិគឺជាកត្តាគន្លឹះ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត
គោលបំណងពង្រឹងជំនាញក្នុងការអនុវត្តការងារព័ត៌មាននិងសាធារណមតិ តាមរយៈការចែករំលែកអំពីនិន្នាការនៃការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធីសាស្ត្រសំខាន់ៗ ក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងឆ្លើយតបចំពោះព័ត៌មានមិនពិតទាំងនោះ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងដែលបានជួបប្រទះ ដើម្បីធានាថា «មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ នៅក្នុងខេត្តឧត្តរមានជ័យទាំងមូល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប បកស្រាយ និងបំភ្លឺបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»






