
ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២ នៅវិទ្យាល័យបន្ទាយអំពិល
យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២

យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២













គោលបំណងពង្រឹងជំនាញក្នុងការអនុវត្តការងារព័ត៌មាននិងសាធារណមតិ តាមរយៈការចែករំលែកអំពីនិន្នាការនៃការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធីសាស្ត្រសំខាន់ៗ ក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងឆ្លើយតបចំពោះព័ត៌មានមិនពិតទាំងនោះ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងដែលបានជួបប្រទះ ដើម្បីធានាថា «មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ នៅក្នុងខេត្តឧត្តរមានជ័យទាំងមូល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប បកស្រាយ និងបំភ្លឺបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»


រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីផ្ដល់ឱវាទ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃខាងមុខ។


ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានកម្ពុជា ចែករំលែកអត្ថបទរបស់សារព័ត៌មានដ៏ល្បីរបស់បារាំង Le Monde កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២៦ បានចុះផ្សាយអត្ថបទមួយយ៉ាងវែងរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក។


ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាការជម្រុញការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព ការប្រគល់ប័ណ្ណកម្មសិទ្ធិនាពេលនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋលើការកាន់កាប់ និងអាស្រ័យផលលើអចលនវត្ថុរបស់ខ្លួន ដែលជួយកាត់បន្ថយទំនាស់ដីធ្លី បង្កើនសុវត្ថិភាពក្នុងការកាន់កាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
