
សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារក្រីក្រដែលទទួលបានផលពីគម្រោងសម្បទានដីសង្គមកិច្ច (LASED III) ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារក្រីក្រដែលទទួលបានផលពីគម្រោងសម្បទានដីសង្គមកិច្ច (LASED III) ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងផ្តល់ដី និងផ្ទះសម្បែងជូនប្រជាពលរដ្ឋដោយផ្ទាល់។











