
រដ្ឋបាលខេត្តស្ទឹងត្រែង ពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩
ស្ទឹងត្រែង៖ កាលពីថ្ងៃថ្មីៗនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត សម្រាប់រយៈពេល ៣ ឆ្នាំ (២០២៧-២០២៩) និងការរៀបចំគម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។











