
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ វេន១១ នៅវត្តជ័យមង្គល (វត្តកំភុន) ស្រុកសេសាន
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយស្រុកសេសាន និងអាជ្ញាធរមូលដ្ឋានស្រុកសេសាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេន១១ នៅវត្តជ័យមង្គល ហៅវត្តកំភុន ដែលស្ថិតនៅក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។











