ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានរាជធានីភ្នំពេញ

អប់រំ និងកីឡា
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់បុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបម្រើជាតិមាតុភូមិកន្លងមក។


សុខាភិបាល
វិធី ៣ យ៉ាងពីអំពិលទុំ ជួយធ្វើឱ្យស្បែកមុខស ម៉ដ្ឋ រលោង និងបំបាត់ខ្លាញ់
សុខភាព៖ អំពិលទុំ ជាប្រភេទផ្លែឈើហូបផ្លែ ដែលត្រូវបានគេយកទៅផ្សំសម្រាប់ថែរក្សាស្បែក។
ជាការពិតណាស់ អំពិលទុំ ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Flavanoids វីតាមីន A វីតាមីន C ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី បន្ថយការរលាក ព្រមទាំងជំនួយដល់សុខភាពស្បែក ដូចជា បំបាត់ខ្លាញ់ បំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្យស្បែកមុខ-ស និងទន់រលោង។


សុខាភិបាល
បទយកការណ៍ (Video) : ការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពអូរច្រា ខេត្តប៉ៃលិន
មណ្ឌលសុខភាពអូរច្រា ដែលមានទីតាំងស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពទទួលបានប្រជាពលរដ្ឋមកទទួលសេវាជាមធ្យមពី ៣០ ទៅ ៤០នាក់ ដោយក្នុងនោះថ្ងៃចន្ទ អង្គារ និងព្រហស្បតិ៍ ជាថ្ងៃដែលមានចំនួនអ្នកមកទទួលសេវាកុះករជាងគេ។ ផ្នែកដែលមមាញឹកខ្លាំង រួមមាន ការពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំង និងការពិនិត្យផ្ទៃពោះ។


ការអភិវឌ្ឍ
មណ្ឌលសុខភាពភ្នំស្ពង់ ស្រុកសាលាក្រៅ ទទួលបានការកោតសរសើរ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌ និងគុណភាព
(ប៉ៃលិន)៖ មណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននិងកំពុងក្លាយជាទីពឹងពាក់ដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការបម្រើសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងទំនួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យអ្នកជំងឺទាំងក្នុងនិងក្រៅតំបន់មានការពេញចិត្ត និងជឿទុកចិត្តយ៉ាងខ្លាំងមកទទួលសេវាជាប្រចាំថ្ងៃ។


កសិកម្ម
លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញអមដំណើរឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនៈភាពការងារអភិវឌ្ឍសហគមន៍កសិកម្មកសិកម្ម ទំនើបមៀនប៉ៃលិន
លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ អមដំណើរឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន នៅទីស្នាក់ការរបស់សហគមន៍ ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុង ខេត្តប៉ៃលិន ដែលមានអ្នកចូលរួមចំនួន ២៧ នាក់ ស្រី ០៨នាក់។


នយោបាយ
Le Monde៖ ប្រាំពីរខែគ្មានការប្រយុទ្ធ ប៉ុន្តែស្លាកស្នាមនៃជម្លោះនៅតែបន្តលើទឹកដី និងជីវិតប្រជាជនកម្ពុជា
ប្រាំពីរខែក្រោយការប្រយុទ្ធបានស្ងប់ស្ងាត់ ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃនៅមិនទាន់វិលត្រឡប់ទៅរកប្រក្រតីភាពឡើយ។ ផ្ទះសម្បែងត្រូវបានបំផ្លាញ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ខ្លួន កុងតឺន័ររារាំងផ្លូវ និងទីតាំងមួយចំនួននៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានស្នើដល់ប្រធានក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន និងខិតខំពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។


ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពនៃគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋជិត ៥០ភាគរយនៅទូទាំងប្រទេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ
រាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពនៃគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋជិត ៥០ភាគរយនៅទូទាំងប្រទេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ


ព័ត៌មាន
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក


ទេសចរណ៍
លេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន ៦ នាខែកញ្ញានេះ
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារលេខាធិការ រួមជាមួយតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។


សកម្មភាពអាជ្ញាធរ
វេទិកាសម្ព័ន្ធសង្គមស៊ីវិលជំរុញឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំចូលរួមកសាងសង្គមឌីជីថលនិងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ លោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បាន បានជំរុញឱ្យអង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមឌីជីថល ក៏ដូចជាចូលរួមទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមសហគមន៍។


សកម្មភាពអាជ្ញាធរ
ពិធីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រង និងថែរក្សាបណ្ណសារ» នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រង និងថែរក្សាបណ្ណសារ» នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង។

