ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
អាជ្ញាធរឃុំអូរអណ្ដូង បើកយុទ្ធនាការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ពលរដ្ឋជិត ៧០នាក់
(ប៉ៃលិន)៖ អាជ្ញាធរឃុំអូរអណ្តូង និងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឃុំអូរអណ្ដូង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងអប់រំ ស្ដីពី ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងកាត់បន្ថយហានិភ័យ ផ្សេងៗដែល កើតឡើងជាយថាហេតុដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកបុរីអូរស្វាយសែនជ័យ បូកសរុបលទ្ធផលការងារត្រីមាសទី៣ និងដាក់ចេញទិសដៅបន្ត
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ព្រមទាំងឯកឧត្តម លោក លោកស្រី ជាសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងសមាជិក សមាជិកាដែលជាអាជ្ញាធរមូលដ្ឋាន ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC
(កំពង់ឆ្នាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


នយោបាយ
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។


ព័ត៌មាន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកបង្ហាញយុទ្ធសាស្ត្រគន្លឹះ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកបង្ហាញយុទ្ធសាស្ត្រគន្លឹះ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១


សកម្មភាពអាជ្ញាធរ
ប្រជាកសិករជាង ៣០០នាក់ នៅស្រុកជើងព្រៃ ទទួលបានចំណេះដឹង បច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ
ប្រជាកសិករប្រមាណជាង ៣០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ តាមរយៈសិក្ខាសាលាបច្ចេកទេសស្តីពីការប្រើប្រាស់ជីដោយបច្ចេកវិទ្យាប៉ូលីផូស្វាត រៀបចំដោយក្រុមហ៊ុនជី កាម៉ៅ សហការជាមួយក្រុមហ៊ុន ឈុន សុខអាន និងដេប៉ូចែកចាយ ឃឹម សែ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សុខាភិបាល
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពជ្រៃ បានអំពាវនាវឲ្យស្ត្រីមានផ្ទៃពោះចូលរួមវគ្គថ្នាក់អប់រំសុខភាពម្តាយ ដើម្បីធានាការសម្រាលកូនដោយសុវត្ថិភាព និងបង្កើនការយល់ដឹងអំពីការថែទាំទារក។
បាត់ដំបង៖ ដើម្បីកាត់បន្ថយហានិភ័យអំឡុងពេលសម្រាល និងពង្រឹងសុខភាពម្តាយព្រមទាំងទារក មណ្ឌលសុខភាពជ្រៃ ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានជំរុញយ៉ាងសកម្មឲ្យស្ត្រីមានផ្ទៃពោះចាប់ពី៦សប្តាហ៍ឡើងទៅ និងស្ត្រីទើបសម្រាលកូនចូលរួមក្នុងវគ្គអប់រំពិសេសមួយ ដែលហៅថា «ថ្នាក់អប់រំសុខភាពម្តាយ (Mother Class)»។


ព័ត៌មាន
ឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅឃុំធ្លកវៀន ត្រូវបានបិទផ្សាយសាធារណៈ
ឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅឃុំធ្លកវៀន ត្រូវបានបិទផ្សាយសាធារណៈ


សន្តិសុខសង្គម
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ទប់ស្កាត់ Online Scams និងធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជនតាមខ្នងផ្ទះ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះជូនប្រជាពលរដ្ឋ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងប្រមូលផ្តុំ ការគ្រប់គ្រងវត្តមានជនបរទេស និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងចុះធ្វើបច្ចុប្បន្នភាពប្រវត្តិរូបគ្រួសារអតីតយុទ្ធជន នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។


អប់រំ និងកីឡា
ឯកឧត្តម សុខ លូ ចាត់ទុកការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាសំខាន់ និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរជូនសិស្សជ័យលាភី សិស្សពូកែ សិស្ស៣ល្អ យុវជនឆ្នើម កីឡាករ កីឡាការិនី និងសិស្សពិការ គ ថ្លង់ នៃវិទ្យាល័យសម្ដេចឪ ខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅក្នុងសាលប្រជុំវិទ្យាល័យសម្ដេចឪ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
កម្ពុជា តវ៉ា ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
កម្ពុជា តវ៉ា ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងក្រុងសំពៅពូន ត្រូវលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ដល់ប្រជាពលរដ្ឋចំពោះប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីបទល្មើសOnline Scams ឈានដល់ការបង្ក្រាប ព្រមទាំងត្រូវរក្សាការសម្ងាត់ជូនពួកគាត់។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ដោយអនុវត្តតាមស្មារតី និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យអស់ពីប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលក្រុងសំពៅពូន ត្រូវបន្តអនុវត្ត


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
ឯកឧត្តម ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានស្ម័គ្រចិត្តរុះរើសំណង់រំលោភលើចិញ្ចើមផ្លូវ ដើម្បីរួមចំណែកបើកផ្លូវឱ្យមានភាពទូលាយ។

