ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមចូលរួម អបអរសាទរ រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹង ប្រារព្ធទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមាន អត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់ មិនថា នៅទីជិត ឬទីឆ្ងាយ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួម ធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋាន និងវត្តអារាម។ លើសពីនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលប្រជារាស្ត្រខ្មែរបង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំង ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តានដែលបានលាចាកលោកនេះទៅហើយ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តប៉ៃលិន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដល់វ៉ែនតាប្រែសស្ប៉ីត ដល់មន្ត្រីសុខាភិបាលមូលដ្ឋាន ដើម្បីពង្រឹងសេវាថែទាំភ្នែកជូនប្រជាពលរដ្ឋ
(ប៉ៃលិន)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដល់វ៉ែនតាប្រែសស្ប៉ីត ជូនដល់មន្ត្រីសុខាភិបាលថ្នាក់មណ្ឌលសុខភាព ព្រមទាំងពិភាក្សាលើវឌ្ឍនភាពការងារទូទាំងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក រួមជាមួយ ឯកឧត្តម ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្ត ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការមូលនិធិថែទាំភ្នែក (Eye Care Foundation) និងអង្គការមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦— ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិចំការកាហ្វេ និងភូមិអូរច្រាលើ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខបុណ្យសពប្រជាពលរដ្ឋ
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានក្រុមការងារគណបក្សចុះជួយភូមិចំការកាហ្វេ និងភូមិអូរច្រាលើ រួមដំណើរដោយសមាជិកក្រុមការងារ បាននាំយកថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅចូលរួមរំលែកទុក្ខ និងប្រគល់ជូនក្រុមគ្រួសារសព លោកយាយ ប៉ុច សាវ័ន្ត អាយុ ៧៩ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។


សន្តិសុខសង្គម
សមត្ថកិច្ចខេត្តបាត់ដំបង ស្រាវជ្រាវករណីទាហានថៃបន្លំញាត់ «កញ្ឆាក្រៀម ៥០ កញ្ចប់» តាមអីវ៉ាន់ពលករខ្មែរឆ្លងដែន
បាត់ដំបង៖ សមត្ថកិច្ចចម្រុះខេត្តបាត់ដំបង កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីកញ្ឆាក្រៀមចំនួន ៥០ កញ្ចប់ (ស្មើនឹង ១ ការុង) ដែលត្រូវបានភាគីទាហានថៃបន្លំផ្ញើតាមអីវ៉ាន់របស់ពលករខ្មែរ ពេលបញ្ជូនត្រឡប់មកស្រុកកំណើត តាមច្រករបៀងក្នុងស្រុកកំរៀង។


សន្ទនាមតិ
ការថែទាំ ជួសជុល និងអភិវឌ្ឍន៍ផ្លូវ ក្នុងខេត្តបាត់ដំប
ការថែទាំ ជួសជុល និងអភិវឌ្ឍន៍ផ្លូវ ក្នុងខេត្តបាត់ដំប


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុខភាព បរិស្ថាន និងវិជ្ជាសង្គ្រោះបឋម ជូនពលរដ្ឋស្រុកសាលាក្រៅ
(ប៉ៃលិន)៖ មន្ត្រីប្រតិបត្តិ និងយុវជននៃសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សរុបចំនួន ១៥នាក់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព សុខភាព និងបរិស្ថាន ជូនដល់ប្រជាពលរដ្ឋចំនួន ៦៩នាក់ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីពង្រឹងភាពធន់ និងស្មារតីម្ចាស់ការក្នុងសហគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
ព័ត៌មាន ទទក ប៉ៃលិន៖ សាខាពន្ធដារខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងពង្រឹងកិច្ចសហការរវាងសាខាពន្ធដារខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ពិធីនេះធ្វើឡើងនៅសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនានា។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវបណ្ឌីត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំពីរនៃ នៅស្រុកសាលាក្រៅ
ព័ត៌មាន ទទក ប៉ៃលិន៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន១០ នៃឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះធ្វើឡើងនៅសាលាស្រុកសាលាក្រៅ ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលជាម្ចាស់អចលនវត្ថុ និងទទួលវិញ្ញាបនបត្រនៅក្នុងពិធីនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។


បរិស្ថាន
ព័ត៌មាន ទទក (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន និងបាត់ដំបង រួមគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យកាន់តែមានប្រសិទ្ធភាព
ព័ត៌មាន ទទក ប៉ៃលិន៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ក្នុងគោលបំណងប្រមូលធាតុចូល និងកសាងផែនទីបែងចែកតំបន់គ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមគ្នាដោយ លោក មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន, លោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង លោក ហុង តារ៉ាវុធ តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងអង្គការ MJP រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងពីរ។


អប់រំ និងកីឡា
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់សម្ភារៈ និងបរិក្ខារជូនមត្តេយ្យសិក្សាសហគមន៍ ខេត្តកណ្តាល
លោកជំទាវ នួន នារតី បានអំពាវនាវដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសហគមន៍ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ការចូលរៀនរបស់កុមារតូច ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាព អនាម័យ អាហារូបត្ថម្ភ និងការអប់រំប្រកបដោយភាពកក់ក្តៅ និងសមស្របតាមវ័យរបស់កុមារ។

