ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានរាជធានីភ្នំពេញ

អប់រំ និងកីឡា
ក្រុមហ៊ុន Yeo’s Cambodia សហការជាមួយក្រសួងអប់រំ នាំយកភេសជ្ជៈ និងថវិកាចែកជូនសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប នៅស្រុកកងមាស
ក្រុមហ៊ុន Yeo’s Cambodia បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចែកភេសជ្ជៈ និងថវិកាឧបត្ថម្ភជូនសិស្សថ្នាក់ទី១២ នៃវិទ្យាល័យចំនួន ៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ត្រូវជាម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ
នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ត្រូវជាម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅគេហដ្ឋាន ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតជូនលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលឌីធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ សីហា ឆ្នាំ២០២៦នេះ នៅសាលវាំងឈើ នៃក្រសួងព័ត៌មាន។


អប់រំ និងកីឡា
រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំស្តីពីការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦
ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ការប្រឡងបាក់ឌុប។


ការអភិវឌ្ឍ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យលើការកាន់កាប់ដីចំណីទន្លេ ព្រែក បឹងបួរ ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញពាក់ព័ន្ធនឹងស្ថានភាពការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។


សន្តិសុខសង្គម
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
កំពង់ចាម៖ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់កំពង់ចាម នាព្រឹកថ្ងៃទី០៦ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច
ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
កម្ពុជាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដោយសារឥទ្ធិពលព្យុះពីរក្នុងពេលតែមួយ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះចំនួនពីរគឺ ព្យុះទី១៣ ឈ្មោះ «ដូលហ្វីន» (Dolphin) និងព្យុះទី១៤ ឈ្មោះ «គូជីរ៉ា» (Kujira) ដែលកំពុងបង្កើនឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី បើទោះបីជាប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងពីរនេះក៏ដោយ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពង់ចាមបន្តដោះស្រាយវិវាទដីធ្លីជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ
វិវាទដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់នៅតាមបណ្តា ភូមិ ឃុំ ស្រុក មួយចំនួនទន្ទឹននេះអាជ្ញាធរខេត្តកំពង់ចាមនៅតែបន្តដោះស្រាយទំនាស់ទាំងនោះនៅក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងនៅព្


សកម្មភាពថ្នាក់ដឹកនាំ
ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ (23rd ASEAN) និងអាស៊ានបូកបី លើកទី៨ (8th ACCSM+3)
ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ (23rd ASEAN) និងអាស៊ានបូកបី លើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមប្រធានបទ « នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង » នៅសណ្ឋាគារសុខា ខេត្តសៀមរាប ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះសង្ឃរាទី១៣ «ដូលហ្វីន» បន្តបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី នាំឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បញ្ជាក់ថា ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលកំពុងបក់លើឆ្នេរសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

