
ឯកឧត្តម ជា លីសែ អញ្ជើញជួបសំណេះសំណាល និងណែនាំតម្រង់ទិសដល់ក្រុមយុវជនស្ម័គ្រចិត្តវិស័យព័ត៌មាន ព្រមទាំងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ប្រចាំខេត្តប៉ៃលិន
ប៉ៃលិន៖ នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងណែនាំតម្រង់ទិសដល់ក្រុមយុវជនស្ម័គ្រចិត្តវិស័យព័ត៌មាន ព្រមទាំងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម (Influencers) ប្រចាំខេត្តប៉ៃលិន ក្នុងឱកាសនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២។











