
កិច្ចប្រជុំពិនិត្យ និងកែតម្រូវទិន្នន័យ តារាងជំរឿនស្ថិតិសាលារៀន ឆ្នាំសិក្សា២០២៦-២០២៧
លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមប្រជុំពិនិត្យ និងកែតម្រូវទិន្នន័យតារាងជំរឿនស្ថិតិសាលារៀន ឆ្នាំសិក្សា២០២៦-២០២៧ នៅសាលាស្រុកវាលវែង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងមន្ទីរអប់រំខេត្ត អភិបាលរងស្រុក និងនាយក-នាយិកាសាលាគ្រប់កម្រិតក្នុងស្រុកផងដែរ ដើម្បីធានាភាពត្រឹមត្រូវនៃទិន្នន័យអប់រំនៅមូលដ្ឋាន។











