
មន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មី និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ
(កំពង់ចាម)៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកបាធាយ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។











