
សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋជាតិ-ភ្ញៀវអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំង អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៖ ៥:០០ នាទីព្រឹក ដែលមាន កីឡាករ កីឡាការិនីចូលរួមសរុប ២,០០០ នាក់
សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋជាតិ-ភ្ញៀវអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំង អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៖ ៥:០០ នាទីព្រឹក ដែលមាន កីឡាករ កីឡាការិនីចូលរួមសរុប ២,០០០ នាក់ ។ ព្រឹត្តិការណ៍នេះ ចែកចេញជា២ ប្រភេទចម្ងាយ ៖ ១• ចម្ងាយ ៣គីឡូម៉ែត្រ៖ ចាប់ផ្តើមពីសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រហូតដល់វត្តតាខ្មៅ។ ២• ចម្ងាយ ៥គីឡូម៉ែត្រ៖ ចាប់ផ្តើមពីសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ទៅដល់កែងផ្លូវវត្តព្រែកសំរោង ព័ទ្ធតាមក្រោយវត្ត និងវិលត្រឡប់មកសួនច្បារមាត់ទន្លេបាសាក់វិញ។











