អភិបាលរងខេត្តប៉ៃលិន ទទួលបន្ទុក អញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹក តាមប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសាលាក្រៅ

អភិបាលរងខេត្តប៉ៃលិន ទទួលបន្ទុក អញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹក តាមប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសាលាក្រៅ

(ប៉ៃលិន)៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ទទួលបន្ទុកធនធានទឹកនិងកសិកម្ម អមដំណើរដោយលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹក តាមប្រព័ន្ធធារាសាស្ត្រ និងតាមអូរ ស្ទឹង ដែលមន្ទីរធនធានទឹក បានបិតទ្វារទឹករក្សាទុក សម្រាប់ការប្រើប្រាស់ ការចិញ្ចឹមសត្វ និងការដាំដុះដំណាំកសិកម្ម ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សាធារណរដ្ឋរវ៉ាន់ដាភាសាបារាំងរដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

សម្តេចធិបតី និងប្រធានាធិបតីរវ៉ាន់ដា អញ្ជើញជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈ និងកិច្ចព្រមព្រៀង ចំនួន ៣ រវាងកម្ពុជា និងរវ៉ាន់ដា
ការអភិវឌ្ឍ
សម្តេចធិបតី និងប្រធានាធិបតីរវ៉ាន់ដា អញ្ជើញជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈ និងកិច្ចព្រមព្រៀង ចំនួន ៣ រវាងកម្ពុជា និងរវ៉ាន់ដា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា អញ្ជើញជាអធិបតីពិធីផ្លាស់ប្តូរអនុស្សរណៈ និងកិច្ចព្រមព្រៀងចំនួន ៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា ខណៈពិធីផ្លាស់ប្តូរនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ អនុស្សរណៈ និងកិច្ចព្រមព្រៀង រួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។ ២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។ ៣-កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តថវិកា និងកិច្ចការហិរញ្ញវត្ថុដល់ថ្នាក់ដឹកនាំជាស្ត្រី ដល់មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ការអភិវឌ្ឍ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តថវិកា និងកិច្ចការហិរញ្ញវត្ថុដល់ថ្នាក់ដឹកនាំជាស្ត្រី ដល់មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តថវិកាលើកិច្ចការហិរញ្ញវត្ថុដល់ថ្នាក់ដឹកនាំជាស្ត្រី ដល់មន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ» ក្រោមអធិបតីភាពលោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងក្រុង ស្រុក តំណាងមន្ទីរជំនាញ និងមេឃុំ ចៅសង្កាត់ជាស្ត្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលបានលើកមកដាក់លើបុស្បុក នៅសាលាខេត្តប៉ៃលិន
ការអភិវឌ្ឍ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលបានលើកមកដាក់លើបុស្បុក នៅសាលាខេត្តប៉ៃលិន
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលត្រូវបានដំឡើង និងតម្កល់នៅលើបុស្បុកយ៉ាងប្រណីត ស្ថិតក្នុងបរិវេណសាលាខេត្តប៉ៃលិន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ នៅមន្ទីរបក្សខេត្តប៉ៃលិន
ការអភិវឌ្ឍ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ នៅមន្ទីរបក្សខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅបរិវេណមន្ទីរបក្សខេត្តប៉ៃលិន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ពិធីអភិសេករូបសំណាក់ព្រះវិស្ណុនៅរង្វង់មូលអូរច្រា ប្រារព្ធឡើងយ៉ាងមហោឡារិក ដើម្បីបួងសួងសុំសេចក្តីសុខ និងការអភិវឌ្ឍជូនខេត្តប៉ៃលិន
ការអភិវឌ្ឍ
ពិធីអភិសេករូបសំណាក់ព្រះវិស្ណុនៅរង្វង់មូលអូរច្រា ប្រារព្ធឡើងយ៉ាងមហោឡារិក ដើម្បីបួងសួងសុំសេចក្តីសុខ និងការអភិវឌ្ឍជូនខេត្តប៉ៃលិន
រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ស្ថិតនៅត្រង់ចំណុចរង្វង់មូលអូរច្រា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី វិបុលសុខ និងការរីកចម្រើនរុងរឿងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រដ្ឋបាលក្រុងប៉ៃលិន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ឆ្នាំ២០២៧-២០២៩ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន
ការអភិវឌ្ឍ
រដ្ឋបាលក្រុងប៉ៃលិន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ឆ្នាំ២០២៧-២០២៩ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន
ប៉ៃលិន៖ រដ្ឋបាលក្រុងប៉ៃលិន សហការជាមួយមន្ទីរផែនការខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ឆ្នាំ២០២៧-២០២៩ ដើម្បីពិនិត្យពិភាក្សាលើគម្រោងអាទិភាព និងស្វែងរកការគាំទ្រធនធានសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យសភាពការណ៍ទូទៅជុំវិញដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ តាមភូមិ ឃុំ សង្កាត់
សកម្មភាពអាជ្ញាធរ

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យសភាពការណ៍ទូទៅជុំវិញដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ តាមភូមិ ឃុំ សង្កាត់

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃអំពីសភាពការណ៍ទូទៅនៃការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមមូលដ្ឋាននានាក្នុងខេត្ត ព្រមទាំងស្តាប់របាយការណ៍ពីលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងការលំបាកមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលអនុវត្តការងារ ដើម្បីរួមគ្នារកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
សកម្មភាពអាជ្ញាធរ

អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងសុន្ទរកថាស្ដីពីទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ នៅក្នុងពិធីអបអរសាទរដែលរៀបចំឡើងដោយរដ្ឋបាលខេត្តឧត្តរមានជ័យ  នៅក្នុងឱកាសនោះ អភិបាលខេត្តបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចងចាំព្រះរាជស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ដែលបានទាមទារឯករាជ្យពេញលេញពីបារាំងនៅឆ្នាំ១៩៥៣។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
‎អភិបាលខេត្តឧត្តរមានជ័យ ជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធា ដើម្បីបំពេញបេសកកម្មការពារជាតិ និងមាតុភូមិ
សកម្មភាពអាជ្ញាធរ

‎អភិបាលខេត្តឧត្តរមានជ័យ ជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធា ដើម្បីបំពេញបេសកកម្មការពារជាតិ និងមាតុភូមិ

ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះយុវជនស្ម័គ្រចិត្តទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ដ៏មានតម្លៃរបស់យុវជន ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការចូលរួមការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូនជាតិមាតុភូមិ។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
មន្ទីរអបរំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧
សកម្មភាពអាជ្ញាធរ

មន្ទីរអបរំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧

ឯកឧត្ដម ស៊ីប្រា សិទ្ធប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងចែករង្វាន់ លិខិតសរសើរ វត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ ។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត