
មន្ទីរកសិកម្មខេត្តប៉ៃលិន បើកយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតលើសត្វចិញ្ចឹមជាង ៩ពាន់ក្បាល
ប៉ៃលិន៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំលើកទី១ ជូនដល់សត្វឆ្កែ និងឆ្មាទូទាំងខេត្ត ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ និងលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋ។











