
កម្លាំងចម្រុះខេត្តកណ្តាលជិត ១០០នាក់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ នៅអតីតឡូត៍លេខ១១ ដកហូតឧបករណ៍នេសាទរាប់ម៉ឺនម៉ែត្រ
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្លាំងស្នងការនគបាលខេត្ត សហការជាមួយកម្លាំងវរៈការពារព្រំដែនគោកលេខ ៦០៥, គណៈបញ្ជាការឯកភាពស្រុកលើកដែក ព្រមទាំងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន, ស្រុកកោះធំ និងកម្លាំងសង្កាត់រដ្ឋបាលជលផល បានធ្វើការបង្ក្រាប និងដកហូតបានវត្ថុតាង និងរួមផ្សំការស្ម័គ្រចិត្តរុះរើដោយខ្លួនឯងពីប្រជានេសាទ សរុបរួមមាន៖ លូស្បៃមុង ចំនួន៣៦៥ មាត់, របាំងព្រួលស្បៃមុង ប្រវែង១៣,៧១៥ម៉ែត្រ, បង្គោលតូចធំ ចំនួន៦,៤០០ដើម, លបព្រឹស១០០ (លបឆ្កួត) ចំនួន៤៤០ខ្សែ (ស្មើនឹង ៤,៤០០ ម៉ែត្រ), និងបានបានលែងត្រីចម្រុះ ចំនួន ៥៣០ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញភ្លាមៗ។











