
អាជ្ញាធរខេត្តស្ទឹងត្រែង ចែកអំណោយជូនអតីតយុទ្ធជន និងនិវត្តជន ២០០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ នៅបរិវេណបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តជូនដល់អតីតយុទ្ធជន និវត្តជន និងគ្រួសារកងកម្លាំងដែលកំពុងជួបការលំបាកចំនួន ២០០គ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។











