
នគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះបង្រ្កាបករណីចែកចាយនិងជួញដូរសារធាតុញៀន ឃាត់ខ្លូនជនសង្ស័យ ៧នាក់
(ប៉ៃលិន)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការចូលរួមសម្របសម្រួលនីតិវិធី ដោយលោក ប៊ិន ចាន់បូនិត្យ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តប៉ៃលិន កាលពីនៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងអធិការនគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានសហការគ្នា ចុះបង្រ្កាបករណី ចែកចាយជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួន បានមនុស្សចំនួន ៧នាក់/ស្រី ១នាក់ និងវត្ថុតាងមួយចំនួនធំ។











