
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ ទទួលសម្ភារៈគ្រឿងឧបភោគ-បរិភោគ និងទូក ១គ្រឿងពីលោក កែ សួន សុភាព
សិរីសោភ័ណ៖ លោក សំបាន់ ដាណែល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ បានដឹកនាំអនុប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ ទៅទទួលសម្ភារៈគ្រឿងឧបភោគ-បរិភោគ និងទូក ១គ្រឿងពីលោក កែ សួន សុភាព សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ សម្រាប់ចាត់ចែងបន្ត និងសម្រួលជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ជនលិចលំនៅដ្ឋាន ក្នុងក្រុងសិរីសោភ័ណ ការប្រកួតទទួលនេះធ្វើនៅកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។











