
លោក លាង ទិតដ្ឋាន ដឹកនាំក្រុមការងារនាំយកបច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃ នាឱកាសវេនកាន់បិណ្ឌទី៦ នៅវត្តពាលញែក
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការ និងក្រុមការងារ នាំយកបច្ច័យព្រមទាំងគ្រឿងទេយ្យវត្ថុ មកចូលរួមកាន់បិណ្ឌវេនទី៦ ស្ថិតនៅវត្តពាលញែក ភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈគុណជូនដល់មាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។











