
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
ខេត្តមណ្ឌលគិរី៖ ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។











