
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងមកដល់មាតុប្រទេសវិញ បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងមកដល់មាតុប្រទេសវិញ បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងមកដល់មាតុប្រទេសវិញ បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន













នៅក្នុងឱកាសនោះក៏មានការអុជទៀនធូបប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីលរម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញ្ញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក និងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។


ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គង់ កន្ធារឹទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាធារណៈក្រោមឱវាទរដ្ឋបាលខេត្តឧត្តរមានជ័យ។


ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យនិង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធZOOM នៅសាល ប្រាសាទខ្នារ សាលាខេត្តឧត្តរមានជ័យ។


ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហោ ជិនវីរៈយុទ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាធិបតីក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» និងមានការ អញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។
