
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ ចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តភ្នំហាន់ជ័យ ស្រុកកំពង់សៀម
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ នាំយកទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យ ទៅប្រគេនព្រះសង្ឃ និងចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តចន្ទគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។











