
អភិបាលខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអធិការរងស្រុកស្ទឹងត្រង់ ដែលបានពលីក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង
កំពង់ចាម៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងនគរបាលទូទាំងខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អត្តលេខ ៥៨៥៣៥ អធិការរងស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។











