
អភិបាលខេត្តកំពង់ចាម ដឹកនាំថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងនគរបាល និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត នៅស្រុកស្ទឹងត្រង់
កំពង់ចាម៖ បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ពីការទទួលមរណភាព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខ ព្រមទាំង ថវិកា ជូនលោកស្រី ឈួន ដាឡែន ត្រូវជាភរិយា ព្រមទាំង ក្រុមគ្រួសារ ចំពោះមរណភាព លោកវរសេនីយ៏ទោ ម៉ាប់ សុផាត អត្តលេខ : ៥៨៥៣៥ ឋាន: អធិការរង នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:៣០នាទី រសៀល ក្នុងជន្មាយុ ៤១ឆ្នាំ ដោយសារចុះបេសកកម្មបង្ក្រាបករណីហិង្សាដោយចេតនាបង្កដោយ (ក្រុមក្មេងស្ទាវវាយ ប្រតាយប្រតប់គ្នា) នៅភូមិសាស្ត្រស្រុកស្ទឹងត្រង់ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ដែលពិធីបុណ្យ ធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។











