
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។សូម

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។សូម













ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤នាក់ ស្មើនឹង ៣៥៧ គ្រួសារ (ស្ត្រី ៧១១នាក់) និងកុមារចំនួន ៥៩៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានពួកគេវិញបាននៅឡើយ


ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា បណ្ណ័កម្មសិទ្ធិដីធ្លី ដែលផ្តល់ជូនបងប្អូននាថ្ងៃនេះ ជាក្រដាសសម្គាល់ផ្លូវការ ភស្តុតាងរឹងមាំបំផុត វាជួយលុបបំបាត់ក្តីបារម្ភរឿង ទន្រ្ទាន ការរំលោភបំពានឬ វិវាទដីធ្លីផ្សេងៗ នៅក្នុងសហគមន៍ ។


ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវការយកចិត្តទុកដាក់ និងការគាំទ្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះកងកម្លាំង និងក្រុមការងារដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ជាពិសេសការចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ យោងតាមរបៀបវារៈនៃកិច្ចប្រជុំ យុទ្ធនាការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុនាពេលនេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នៅតាមបណ្តាស្ថាប័ន និងអង្គភាពថវិកាជុំវិញខេត្ត។
