
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រគេនទៀនវស្សា និងបច្ច័យដល់ព្រះសង្ឃចំនួន ៤០វត្ត ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា
ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំគណៈអភិបាលរងខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីវេរប្រគេនទៀនវស្សា និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស មកពីវត្តអារាមចំនួន ៤០វត្ត នៅទូទាំងខេត្ត។ ពិធីនេះក៏មានការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។









