
មណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
ប្រជាពលរដ្ឋភៀសសឹកបានបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលពួកគាត់បានជួបប្រទះអស់រយៈពេលមួយឆ្នាំមកនេះ ដោយសារតែការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដែលបានបង្ខំឱ្យពួកគាត់បោះបង់លំនៅឋាន និងរស់នៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន។











