
យុវជននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ព្រមទាំងលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមដោយមានក្រមសីលធម៌ និងទំនួលខុសត្រូវ បន្ទាប់ពីមើលឃើញពីផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងរបស់វា។
យុវជននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ព្រមទាំងលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមដោយមានក្រមសីលធម៌ និងទំនួលខុសត្រូវ បន្ទាប់ពីមើលឃើញពីផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងរបស់វា។ ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំហានទី២ ដែលប្រារព្ធឡើងនៅវិទ្យាល័យខាងលើ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។









