អាជ្ញាធរខេត្តកំពតបានត្រៀមលក្ខណៈរួចរាល់ដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងទឹកជំនន់តាមដងព្រែកកំពង់បាយដែលអាចកើតមានឡើងនារដូវវស្សា

អាជ្ញាធរខេត្តកំពតបានត្រៀមលក្ខណៈរួចរាល់ដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងទឹកជំនន់តាមដងព្រែកកំពង់បាយដែលអាចកើតមានឡើងនារដូវវស្សា

ដើម្បីបង្ការគ្រោះទឹកជំនន់អោយមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការប៉ះពាល់ដល់ពលរដ្ឋ រដ្ឋបាលខេត្តកំពត ដោយមានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម លើបញ្ហាប្រឈមមួយចំនួន និងចាត់វិធានការត្រៀមទុកជាមុន ខណៈដែលកត្តាប្រែប្រួលអាកាសធាតុ បានធ្វើអោយកម្រិតទឹកភ្លៀងនៅខេត្តកំពតមានការហក់ឡើងខ្ពស់ បើប្រៀបធៀបនឹងឆ្នាំ២០២៥កន្លងទៅ។

ព័ត៌មានពាក់ព័ន្ធ

អាជ្ញាធរស្រុកទឹកឈូ និងក្រុមយុវជននាំយកអំណោយឧបត្ថម្ភជូនយុវសិស្ស ស.ស.យ.ក មានជីវភាពខ្វះខាត
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកទឹកឈូ និងក្រុមយុវជននាំយកអំណោយឧបត្ថម្ភជូនយុវសិស្ស ស.ស.យ.ក មានជីវភាពខ្វះខាត
ក្រុមប្រឹក្សាស្រុកទឹកឈូ សហការជាមួយក្រុមយុវជន ស.ស.យ.ក បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដោយផ្ទាល់ជូនដល់យុវជន ស.ស.យ.ក ដែលមានជីវភាពខ្វះខាត និងរស់នៅតំបន់ដាច់ស្រយាល ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
សកម្មភាពអាជ្ញាធរ
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
ថ្នាក់ដឹកនាំខេត្តកំពតជំរុញឱ្យយុវជនយកចិត្តទុកដាក់ ក្នុងការវិនិយោគពេលវេលាជាមួយនឹងការសិក្សារៀនសូត្រឱ្យពូកែ មានចំណេះជំនាញពិតប្រាកដ និងមានការងារធ្វើ។ ពិសេសយុវសិស្សមកពីគ្រួសារខ្វះខាត សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥M ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបង្កើតធនធានបញ្ញា ឱកាសការងារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឱ្យបានរឹងមាំ កុំឱ្យប្រទេសជិតខាងមើលងាយ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលខេត្តកំពតប្រាប់អាជីវករក្នុងខេត្តឱ្យយកមនសិការជាតិមកប្រើក្នុងការនាំទំនិញចូល
សកម្មភាពអាជ្ញាធរ
អភិបាលខេត្តកំពតប្រាប់អាជីវករក្នុងខេត្តឱ្យយកមនសិការជាតិមកប្រើក្នុងការនាំទំនិញចូល
អភិបាលខេត្តកំពតបានប្រាប់ទៅកាន់អាជីវករអ្នកនាំទំនិញចូលមកកម្ពុជាទាំងអស់ អោយប្រើមនសិកាជាតិក្នុងការនាំទំនិញចូល ហើយចែកចាយទៅកាន់ពលរដ្ឋប្រើប្រាស់។ ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់លើការនាំទំនិញរបស់ថៃ ដែលជាទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវធ្វើពហិកា ដើម្បីតមគុណដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា ដែលបង្កឡើងដោយប្រទេសថៃ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពតណែនាំឱ្យយកចិត្តទុកដាក់រួមគ្នាបង្ការទប់ស្កាត់និងលុបបំបាត់ជំងឺអេដស៍
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំខេត្តកំពតណែនាំឱ្យយកចិត្តទុកដាក់រួមគ្នាបង្ការទប់ស្កាត់និងលុបបំបាត់ជំងឺអេដស៍
ថ្នាក់ដឹកនាំខេត្តកំពត បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺអេដស៍ តាមរយៈការផ្សព្វផ្សាយអប់រំសុខភាព ការលើកកម្ពស់ការធ្វើតេស្តស្ម័គ្រចិត្ត និងការផ្តល់សេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់បញ្ហាអេដស៍ ដែលបាននិងកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
បណ្ណកម្មសិទ្ធិដីជាង ១ម៉ឺន ៣ពាន់បណ្ណត្រូវបានអាជ្ញាធរខេត្តកំពតបន្តផ្តល់ជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ
សកម្មភាពអាជ្ញាធរ
បណ្ណកម្មសិទ្ធិដីជាង ១ម៉ឺន ៣ពាន់បណ្ណត្រូវបានអាជ្ញាធរខេត្តកំពតបន្តផ្តល់ជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ
ដើម្បីសម្រេចទៅតាមការគ្រោងទុកលើការងារវាស់វែងដីធ្លីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២៦ មន្ទីរជំនាញបានខិតខំបំពេញការងារយ៉ាងសកម្មដើម្បីពន្លឿនលើការងារនេះ តាមការណែនាំនឹងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល។ ខេត្តកំពតមានក្បាលដីប្រមាណជាង ៧៥ម៉ឺនក្បាលដីដែលបានវាស់វែងបញ្ចប់ ហើយការចែកបណ្ណកម្មសិទ្ធិដល់ដៃពលរដ្ឋបានចំនួនជាង ៦៥ម៉ឺនបណ្ណ ហើយថ្ងៃនេះបន្តចែកជូនជាង ១ម៉ឺន ៣ពាន់បណ្ណបន្ថែមទៀត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ប្រធានក្រុមប្រឹក្សាខេត្តកំពតជំរុញការពង្រឹងអភិបាលកិច្ចល្អនិងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន
សកម្មភាពអាជ្ញាធរ
ប្រធានក្រុមប្រឹក្សាខេត្តកំពតជំរុញការពង្រឹងអភិបាលកិច្ចល្អនិងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន
ប្រធានក្រុមប្រឹក្សាខេត្តកំពត បានលើកឡើងថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញការលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន តាមរយៈការពង្រឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ដូច្នេះសូមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់សូមបន្តលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋានខ្លួនឲ្យកាន់តែប្រសើរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត

ព័ត៌មានថ្មីៗ

ខេត្តឧត្តរមានជ័យ រៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

ខេត្តឧត្តរមានជ័យ រៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦

ការរៀបចំពិធីនេះ គឺជាការរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃវិស័យទេសចរណ៍ និងជំរុញការចូលរួមពីគ្រប់ភាគី ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តឧត្តរមានជ័យ ឱ្យកាន់តែមានភាពទាក់ទាញ ប្រកួតប្រជែង និងប្រកបដោយចីរភាព។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
‎ឯកឧត្តម មាន ចាន់យ៉ាដា ជួបសំណេះសំណាលជាមួយអ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូឌុបនៅខេត្តឧត្តរមានជ័យ ព្រមទាំងផ្តល់អំណោយ និងថវិកាមួយចំនួន
សកម្មភាពថ្នាក់ដឹកនាំ

‎ឯកឧត្តម មាន ចាន់យ៉ាដា ជួបសំណេះសំណាលជាមួយអ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូឌុបនៅខេត្តឧត្តរមានជ័យ ព្រមទាំងផ្តល់អំណោយ និងថវិកាមួយចំនួន

‎ពិធីនេះរៀបចំឡើងក្នុងគោលបំណងសំណេះសំណាល ស្តាប់ពីស្ថានភាពជីវភាព ក៏ដូចជាបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនអ្នកដំណើរ ដែលជាមុខរបរមួយបានចូលរួមយ៉ាងសំខាន់ក្នុងការបម្រើសេវាដឹកជញ្ជូន និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ បានកាន់បិណ្ឌ(វេនទី៣) ក្នុងវត្តសាមគ្គីមានជ័យដំរីផុស (ហៅវត្តដីថ្មី) ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ។
សកម្មភាពអាជ្ញាធរ

ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ បានកាន់បិណ្ឌ(វេនទី៣) ក្នុងវត្តសាមគ្គីមានជ័យដំរីផុស (ហៅវត្តដីថ្មី) ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ។

នៅក្នុងឱកាសនោះក៏មានការអុជទៀនធូបប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីលរម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញ្ញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក និងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលក្នុងវិស័យសាធារណៈ នៅខេត្តឧត្តរមានជ័យ
សកម្មភាពអាជ្ញាធរ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលក្នុងវិស័យសាធារណៈ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គង់ កន្ធារឹទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាធារណៈក្រោមឱវាទរដ្ឋបាលខេត្តឧត្តរមានជ័យ។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត