ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕

ព័ត៌មានថ្មីៗ

‎ជួបសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦៕
សកម្មភាពអាជ្ញាធរ

‎ជួបសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦៕

រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីផ្ដល់ឱវាទ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃខាងមុខ។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
ឯកឧត្ដម នេត្រ ភក្រ្ដា៖ សារព័ត៌មានដ៏ល្បីរបស់បារាំង ចុះផ្សាយអត្ថបទរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្ដម នេត្រ ភក្រ្ដា៖ សារព័ត៌មានដ៏ល្បីរបស់បារាំង ចុះផ្សាយអត្ថបទរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក

‎ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានកម្ពុជា ចែករំលែកអត្ថបទរបស់សារព័ត៌មានដ៏ល្បីរបស់បារាំង Le Monde កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២៦ បានចុះផ្សាយអត្ថបទមួយយ៉ាងវែងរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
រដ្ឋបាលខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីររៀបចំដែនដី រៀបចំពិធីចែកវិញ្ញាបនប័ណ្ណសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ១១ភូមិ
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីររៀបចំដែនដី រៀបចំពិធីចែកវិញ្ញាបនប័ណ្ណសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ១១ភូមិ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាការជម្រុញការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព ការប្រគល់ប័ណ្ណកម្មសិទ្ធិនាពេលនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋលើការកាន់កាប់ និងអាស្រ័យផលលើអចលនវត្ថុរបស់ខ្លួន ដែលជួយកាត់បន្ថយទំនាស់ដីធ្លី បង្កើនសុវត្ថិភាពក្នុងការកាន់កាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
‎ឯកឧត្តម នេត្រ ភក្ត្រា៖ AI ជាជំនួយ មិនមែនជាអ្នកទទួលខុសត្រូវលើព័ត៌មានទេ; អ្នកសារព័ត៌មានត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើ AI ប្រកបដោយការទទួលខុសត្រូវ។
សកម្មភាពថ្នាក់ដឹកនាំ

‎ឯកឧត្តម នេត្រ ភក្ត្រា៖ AI ជាជំនួយ មិនមែនជាអ្នកទទួលខុសត្រូវលើព័ត៌មានទេ; អ្នកសារព័ត៌មានត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើ AI ប្រកបដោយការទទួលខុសត្រូវ។

‎ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មានឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវពឹងផ្អែកលើ AI ក្នុងការសរសេរអត្ថបទព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងខ្លឹមសារឡើយ ព្រោះទំនួលខុសត្រូវចំពោះភាពត្រឹមត្រូវ និងសុក្រឹត្យភាពនៃព័ត៌មានដែលបានផ្សព្វផ្សាយ គឺស្ថិតលើអ្នកសារព័ត៌មាន មិនមែនលើ AI នោះទេ។

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត